Welcome to Zhong Ying International School (ZYIS) Cultivating global leaders Enroll Now Campus Visit

09 June 2025

ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ អគ្គនាយកសាលាអន្តរជាតិ ចុងអុីង បានបរិច្ចាគទឹកប្រាក់ចំនួន ១២ លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៤ ឧកញ៉ា​បណ្ឌិត សេង វណ្ណារិទ្ធ អគ្គនាយក នៃសាលាអន្តរជាតិចុងអ៊ីង បាននាំយកថវិកាចំនួន ១២,០០០,០០០ រៀល (ដប់ពីរលានរៀល) ដែលជាការរួមចំណែកដោយស្ម័គ្រចិត្តពីបុគ្គលិកជាង ៦០០នាក់ សិស្សានុសិស្សនិងអ្នកអាណាព្យាបាលគ្រួសារចុងអ៊ីងទាំងអស់ ដើម្បីបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

ការបរិច្ចាគដ៏មានតម្លៃនេះ មានគោលបំណងចម្បងក្នុងការគាំទ្រដល់បេសកកម្មរបស់មូលនិធិគន្ធបុប្ផា ក្នុងការផ្ដល់សេវាសុខភាពពិនិត្យ និងព្យាបាលដល់ទារក និងកុមារកម្ពុជាទូទាំងប្រទេស ដោយឥតគិតថ្លៃ មិនរើសអើង និងមានគុណភាពខ្ពស់ជាប្រចាំ។ នេះជាកិច្ចសហការមនុស្សធម៌មួយ ដែលបង្ហាញពីទឹកចិត្ត និងស្មារតីសង្គមរបស់សាលាអន្តរជាតិចុងអ៊ីង។

សាលាអន្តរជាតិចុងអ៊ីង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិគន្ធបុប្ផា ក្រុមការងារ មាតាបិតា អ្នកអាណាព្យាបាលសិស្សានុសិស្សទាំងអស់ ដែលបានឧបត្ថម្ភដល់បេសកកម្មដ៏មានតម្លៃនេះដើម្បីការពារជីវិតកុមារ និងស្ថាបនាអនាគតដ៏រីកចម្រើនសម្រាប់កម្ពុជា។

សូមជម្រាបថា សាលាអន្តរជាតិចុងអុីង គឺជាសាលាអន្តរជាតិឈានមុខគេដែលផ្តល់ការអប់រំចំណេះទូទៅ បីភាសាគឺ ខ្មែរ អង់គ្លេស និងចិន ទទួលសិស្សចាប់ពីអាយុ២ឆ្នាំ ដល់ថ្នាក់ទី១២ ។​ ចុងអុីង ផ្តល់បរិយាកាសសិក្សាដែលមានសុវត្ថិភាព ផាសុខភាព និងសម្ភារៈបរិក្ខារទំនើបទាន់សម័យ។កាន់តែពិសេសនោះ សាលាអន្តរជាតិ ចុងអុីង ផ្តល់ការអប់រំលំដាប់ពិភពលោក សញ្ញាប័ត្រទទួលស្គាល់ដោយចក្រភពអង់គ្លេស កម្មវិធីសិក្សា៣ភាសា ដែលផ្តោតសំខាន់លើសុខុមាលភាព ជំនាញទំនាក់ទំនង បច្ចេកវិទ្យាAI គំនិតច្នៃប្រឌិត និងសមត្ថភាពប្រកួតប្រជែងកម្រិតពិភពលោក។ អ្វីដែលជាចំនុចសំខាន់នោះគឺ ចុងអុីង បណ្តុះបណ្តាលបុត្រធីតាលោកអ្នកឱ្យក្លាយទៅជាមនុស្សល្អ អ្នកដឹកនាំគំរូ និងសហគ្រិនឆ្នើមនៅថ្ងៃអនាគត៕

ប្រភព : គេហទំព័រឧកញ៉ាញូស៍
 
Recent Post

សិស្សានុសិស្ស នៃសាលាអន្តរ...

Read More

សាលាអន្តរជាតិ ចុងអុីង ប្រ...

Read More

កម្មវិធី ជំនួបរវាងអ្នកអាណ...

Read More

Zhong Ying International...

Read More
Popup Modal